CiC 6th AGM and Gala Dinner 2020 |
|
|
Saturday, 01 February 2020 3:00 pm - 8:00 pm |
|
Location |
: Sokha Phnom Penh Hotel |
Event For |
: CiC Members Only |
Event Type |
: CiC Annual General Meeting |
សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារបន្តនាឆ្នាំ២០២០ របស់សមាគមអ្នកវិនិយោគកម្ពុជា ដែលប្រព្រឹត្តធ្វើឡើងនៅ ថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ទទួលបានជោគជ័យយ៉ាងអស្ចារ្យ។
ក្នុងនាមក្រុមការងាររបស់ ស៊ី.អាយ.ស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាបនិក ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាយោបល់ ក៏ដូចជា គណៈគ្រប់គ្រងរបស់ស៊ី.អាយ.ស៊ី ទាំងអស់ចំពោះការខិតខំ និងការប្តេជ្ញាចិត្តក្នុងការកសាង ក៏ដូចជា ធ្វើអោយស៊ី.អាយ.ស៊ី រីកចម្រើនលូតលាស់ដូចពេលបច្ចុប្បន្ននេះ។ ក្រោមការគ្រប់គ្រងដែលពោរពេញទៅដោយ គំនិតយុទ្ធសាស្រ្ត គំនិតច្នៃប្រឌិតថ្មី ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយ របស់អស់លោក ស៊ី.អាយ.ស៊ី បានក្លាយជាបុគ្គលសំខាន់នៃសាមគ្គីភាពរវាង សហគ្រិន និងវិនិយោគិនក្នុងស្រុក ដែលនាំឲ្យសហគមន៍អាជីវកម្មរបស់យើងរីកចម្រើនទៅមុខយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសមាជិកគ្រួសារសមាគមអ្នកវិនិយោគកម្ពុជាទាំងអស់ ដែលបានផ្តល់កិត្តិយសដ៏មានតម្លៃក្នុងការចូលរួម និងតែងតែមានទំនុកចិត្ត ជឿជាក់ លើក្រុមប្រឹក្សាភិបាល ក៏ដូចជា គណៈគ្រប់គ្រងរបស់ ស៊ី.អាយ.ស៊ី ក្នុងការបន្តការកសាង និងអភិវឌ្ឍសហគមន៍អាជីវកម្មមួយនេះ ទៅរកភាពរីកចម្រើនបន្តទៅមុខទៀត។
សម្រាប់ឆ្នាំ២០២០នេះ យើងនឹងបន្តដំណើរជាមួយនឹងការរីកចម្រើនប្រកបដោយផ្លែផ្កាជាមួយគ្នា!