General Overview

Cambodia Investor Club (CIC)

បុព្វកថា

ប្រទេសកម្ពុជា ស្ថិតនៅភាគនិរតីនៃឧបទ្វីបឥណ្ឌូចិន ហើយមានវប្បធម៌យ៉ាងសំបូរបែប ដែលមានអាយុកាលទាំងពី ២០០០ឆ្នាំមុន។ ប្រទេសនេះមានផ្ទៃដីសរុបចំនួន ១៨១​ ០៣៥ គ.មការេ និងមានប្រជាជនសរុបចំនួន ១៦លាននាក់នៅឆ្នាំ២០១៧។ ដូចជាប្រទេសនៃអាសុីអាគ្នេយ៍ដទៃទៀតដែរ អាកាសធាតុនៅប្រទេសកម្ពុជាត្រូវបានកំណត់ដោយរដូវពីរ គឺរដូវប្រាំង និងរដូវវស្សា។ បើគីតពីសេដ្ឋកិច្ចវិញ ប្រទេសកម្ពុជាទទួលបានអត្រាកំណើនសេដ្ឋកិច្ចខ្លាំងអំឡុងទសវត្សចុងក្រោយនេះ។ លទ្ធផលសេដ្ឋកិច្ចវិជ្ជមាន ដែលបានបង្ហាញកំណើតផលិតផលក្នុងស្រុកជាមធ្យម ៨.២% អំឡុងឆ្នាំ ២០០០ ដល់​ ២០១០ និង ៧.៤% ពីឆ្នាំ ២០១១​ ដល់ ២០១៣។ ផលិតផលក្នុងស្រុកសំរាប់មនុស្សម្នាក់ៗ គឺ ១​២៨៥ ដុល្លារ នៅឆ្នាំ​២០១៧ បើប្រៀបនឹង ប្រហែលជា ២០០​​ ដុល្លារ​ នៅឆ្នាំ ១៩៩២។ ជាលទ្ធផល ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន បានក្លាយជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ក្រោមការបែងចែករបស់ធនាគាពិភពលោក និងប្រទេសដែលមានការអភិវឌ្ឍតិចតូច ក្រោមប្រព័ន្ធរបស់អង្គការសហប្រជាជាតិ។​ ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោប្រទេសដែលក្របំផុតនៅអាសុី។ ប្រទេសកម្ពុជានៅតែពឹងផ្អែកលើ​ជំនួយបរទេស ដោយមានការគាំទ្រពីម្ចាស់ជំនួយសរុបប្រមាណជា២៥% នៃថវិការបស់រាជរដ្ឋាភិបាល។ ទោះបីជាវិស័យកាត់ដេរ ទេសចរណ៍ សំណង់ និងអចលនទ្រព្យមានដំណើរការល្អក៏ដោយ ប្រទេសកម្ពុជានៅតែជាប្រទេសកសិកម្ម។

ទិដ្ឋភាពទូទៅនៃទីផ្សារ

ប្រទេសកម្ពុជាក៏ជាសមាជិកនៃសមាគមន៍ប្រជាជាតិអាសុីអាគ្នេយ៍ (ASEAN)​ និងតំបន់ពាណិជ្ជកម្មសេរីអាសុី (AFTA)។ ជាផ្នែកមួយនៃសមាជិកអាស៊ាន និងជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ ផលិតផលក្នុងស្រុករបស់កម្ពុជាអាចនាំចេញទៅប្រទេសជាសមាជិកទាំង១០ ដោយមិនគិតពន្ធនាំចូល ហើយអត្ថប្រយោជន៍ទាំងនោះបានពង្រីកដល់ប្រទេសអូស្ត្រាលី រឺញ៉ូហ្សឺឡែន ប្រទេសចិន ឥណ្ឌា ជប៉ុន និងកូរេ។ ប្រទេសកម្ពុជាក៏មានសិទ្ធិចូលទៅកាន់ទីផ្សារការពារធំៗដូចជា​ សហរដ្ឋអាមេរិក (ក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP) និងសហភាពអឺរ៉ុប (ក្រោម Everything But Arms EBA) ដែលជាទីផ្សារនាំចេញធំបំផុតលំដាប់ទី១​ និង​ទី២។

នៅប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសកម្ពុជាបានទទួលផលប្រយោជន៍ពីការវិនិយោគរបស់ចិនយ៉ាងច្រើន ហើយអាចចូលទៅទីផ្សារចិនយ៉ាងមានសក្ដានុពល ដោយសារគោលនយោបាយវិនិយោគក្រៅប្រទេសរបស់ចិន និងការគាំទ្រការទូតរបស់កម្ពុជាទៅកាន់ចិន។ ប្រទេសចិន ជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស (ប្រហែល ១ប៊ីលានដុល្លារ ក្នុង១ឆ្នាំ ពីឆ្នាំ២០១៣ដល់២០១៧) ប្រភពជំនួយទ្វេរភាគីធំបំផុត (២៧៥ លានដុល្លារ ក្នុងចំនួនសរុប ៧៣២​ លានដុល្លារ) និងកាន់កាប់ពាក់កណ្ដាលនៃបំណុលបរទេសរបស់កម្ពុជា។ វាបង្ហាញពីវត្តមានយ៉ាងរឹងមាំក្នុងសេដ្ឋកិច្ច៖ ១/៣ នៃរោងចក្រវាយនភណ្ឌ ជារបស់ចិន ហើយចិនជាប្រភពធំបំផុតនៃភ្ញៀវទេសចរ (២០%) និងជាវិនិយោគិនធំបំផុតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ 

កំណើនក្នុង២ទសវត្ស

ប្រទេសកម្ពុជាបានអនុវត្តគោនយោបាយ និងធ្វើកំណែទម្រង់ដើម្បីធ្វើសមាហរណកម្ម។​ ក្នុងរយៈពេលជាងពីរទសវត្សមកនេះ ប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្ដូរជាច្រើន ឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងមានបំណងទទួលបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ជំរុញដោយការនាំចេញសំលៀកបំពាក់ និងទេសចរណ៍ សេដ្ឋកិច្ចកម្ពុជាបានរក្សាអត្រាកំណើនមធ្យម ៨% ពីឆ្នាំ​១៩៩៨ដល់២០១៨ ដែលធ្វើឲ្យវាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅក្នុងពិភពលោក។ ខណៈពេលដែលមានការថយចុះតិចតួច កំណើននៅតែមានភាពរឹងមាំ ដែលត្រូវបានគេប៉ាន់ស្មានថាអាចឈានដល់ ៧.១%នៅឆ្នាំ២០១៩ និងអត្រាកំណើនលើសពីការរំពឹងទុក ៧.៥%នៅឆ្នាំ២០១៨។ 

សារៈសំខាន់នៃវិស័យឯកជន និងសហគ្រានធនតូច និងមធ្យម

ចំនួននៃសហគ្រានចុះបញ្ជី មានចំនួនតិចជាងពាក់កណ្ដាលនៃសហគ្រានផលិតកម្មធនតូច និងមធ្យមកម្ពុជាទាំងអស់ ដោយសារតែឧបសគ្គក្នុងការចុះបញ្ជី និងមានផលប្រយោជន៍តិចតួចក្នុងការចូលក្នុងវិស័យផ្លូវការ។​ បច្ចុប្បន្ន សហគ្រាសឧស្សាហកម្មធនតូច និងមធ្យមមានចំនួនជាង ៦០​​ ០០០ នៅប្រទេសកម្ពុជា។ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានសហគ្រាសឧស្សាហកម្មមិនចុះបញ្ជីចំនួន​​ ៣០​ ០០០ នៅប្រទេសកម្ពុជានៅឆ្នាំ២០០៥។
សព្វថ្ងៃនេះ សហគ្រានផលិតកម្មធនតូច និងមធ្យមកម្ពុជាភាគច្រើន ជាអាជីវកម្មតូចៗបែបលក្ខណៈគ្រួសារ ដែលជាប់ពាក់ព័ន្ធនឹងការកៃច្នៃផលិតផលបឋមសំរាប់ទីផ្សារក្នុងស្រុក។ មានតិចតួចណាស់ដែលនាំចេញដោយផ្ទាល់ រឺផ្គត់ផ្គង់ក្នុងស្រុកដោយពឹងផ្អែកលើក្រុមហ៊ុននាំចេញ។​ មានតិចតួចណាស់ដែលមានកិច្ចសន្យាផ្លូវការ រឺមានច្រើនជាងទំនាក់ទំនងជាមួយក្រុមហ៊ុនផ្សេងទៀត។ អាជីវកម្មជាច្រើនពឹងផ្អែកលើទំនាក់ទំនងផ្ទាល់ខ្លួន។ យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល នៅឆ្នាំ២០០៥ ច្រើនជាង៨០%នៃសហគ្រាសឧស្សាហកម្មធនតូច និងមធ្យមកម្ពុជាជាប់ពាក់ព័ន្ធនឹងឧស្សាហកម្មអាហា ភេសជ្ជៈ និងថ្នាំជក់។ អ្នកផលិតគ្រឿងសង្ហារឹមមានចំនួន ៧%។ ១៣% ដែលនៅសល់គឺ អ្នកផលិតក្រណាត់ និងសំលៀកបំពាក់ខ្នាតតូច អ្នកផលិតម៉ាសុីន និងរ៉ែមិនមែនជាលោហៈធាតុ។ សហគ្រាសធនតូច​ និងមធ្យមកម្ពុជាតិចតួចជាប់ពាក់ព័ន្ធនឹងសិប្បកម្ម និងគីមីបែបបុរាណ។

ការអភិវឌ្ឍន៍សហគ្រាស គឺសំខាន់ណាស់ដើម្បីការអភិវឌ្ឍន៍ដែលមានស្ថេរភាព​ និងសមធម៌នៅកម្ពុជា។​ ភស្ដុតាងពីប្រទេសអាស៊ានដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ច បង្ហាញថាសហគ្រាសធនតូច និងមធ្យមមានសក្ដានុពលខ្លាំងសំរាប់ជំរុញកំណើនសេដ្ឋកិច្ច។​ នៅក្រោមលក្ខខណ្ឌត្រឹមត្រូវដោយមិនគិតពីជីវប្រវត្តិ សហគ្រិនអាចចាប់ផ្ដើម និងបង្កើតសហគ្រានធនតូច និងមធ្យមដើម្បីបង្កើតប្រាក់ចំណូល និងបង្កើតឧកាសការងារ។​ សហគ្រានធនតូច និងមធ្យម ផ្ដល់២/៣​នៃការងារប្រទេសកម្ពុជា។ វាជំរុញឲ្យមានដំណើរការឧស្សាហកម្ម ធ្វើឲ្យមានមានភាពប្រសើរឡើងនូវសមត្ថភាពសេដ្ឋកិច្ចដើម្បីដោះស្រាយជាមួយនឹងវិបត្ត និងត្រូវបានទទួលស្គាល់ជាការមូលដ្ឋាននៃការច្នៃប្រឌិត។

នៅក្នុងរយៈពេលវែងដោយបង្កើនសកម្មភាពសហគ្រានធនតូច និងមធ្យម​ និងការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងពាណិជ្ជកម្មអន្ដរជាតិ រាជរដ្ឋាភិបាលនឹងបង្កើនពន្ធលើប្រាក់ចំណូល។​ វានឹងអនុញ្ញាតិឲ្យរាជរាដ្ឋាភិបាលអភិវឌ្ឍហរដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់បច្ចេកវិទ្យាជាមួយនឹងលំហូរនៃផលប៉ះពាល់តាមរយៈសេដ្ឋកិច្ច។ វានឹងបន្តជំរុញការវិនិយោគដោយផ្ទាល់ពីបរទេស និងការអភិវឌ្ឍអាជីវកម្មដែលកំពុងបន្ដ។ តាមរយៈការបង្កើតបរិកាសអាជីវកម្ម និងការលើកទឹកចិត្តការអភិវឌ្ឍន៍សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា នឹងអាចរក្សាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលរឹងមាំ និងមានសមភាព។

បញ្ហាប្រឈម

សក្ដានុពលការនាំចេញរបស់ប្រទេសកម្ពុជា ត្រូវបានរារាំងដោយកត្តាជាច្រើនរួមទាំង កង្វះក្រុមហ៊ុនផលិត និងកែច្នៃក្នុងស្រុក ដែលអាចផលិតទំនិញដែលអាចនាំចេញ រឺទំនិញដែលផលិតហើយក្នុងកម្រិតគុណភាពសមរម្យ សមត្ថភាពក្នុងស្រុកដើម្បីដោះស្រាយបញ្ហាបច្ចេកទេសដែលរារាំងការចូលរបស់ទីផ្សារ និងហេដ្ឋារចនសសម្ព័ន្ធនាំចេញដែលមានស្រាប់។ បញ្ហាទាំងនេះ ជាប់ទាក់ទងជាពិសេសលើវិស័យកសិកម្ម ដែលប្រទេសកម្ពុជាមានសក្ដានុពលក្នុងការផលិតដើម្បីនាំចេញយ៉ាងច្រើន។ ទោះជាយ៉ាងណាក៏ដោយ បន្ថែមពីលើបញ្ហាទាំងនេះ អ្នកកែច្នៃអាហាជួមប្រឆមនឹងផលិតភាពកសិកម្មទាប និងការប្រកួតប្រជែងលើវត្ថុធាតុដើមពីឈ្មួញវៀតណាម និងថៃដែលឆ្លងកាត់ព្រំដែនដីប្រទេសកម្ពុជា។​ ការនាំចេញមានភាពរឹងមាំនៅវិស័យកាត់ដេរ ទោះជាយ៉ាងណាក៏ដោយឧស្សាហកម្មផ្ដោតទៅលើ “cut-make-trim” ដែលមានតម្លៃចំណេញទាប និង តំណាងដោយការភ្ជាប់ថយក្រោយតិចតួចទៅសហគ្រាសធនតូច និងមធ្យមក្នុងស្រុក។

ភាពក្រីក្របន្ដកើតមាននៅប្រទេសកម្ពុជា។ យើងតាមការប៉ាន់ស្មានផ្លូវការ អត្រាភាពក្រីក្រនៅឆ្នាំ២០១៤ គឺ ១៣.៥% ប្រៀបធៀបជាមួយ ៤៧។៨%នៅឆ្នាំ២០០៧។ ប្រហែល៩០%នៃអ្នកក្រីក្ររស់នៅជនបទ។ ខណៈពេលដែលប្រទេសកម្ពុជាសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សក្នុងឆ្នាំ២០០៩នៃការកាត់បន្ថយពាក់កណ្ដាលនៃភាពក្រីក្រ គ្រួសារភាគច្រើនចេញពីភាពក្រីក្រដោយកម្រិតបន្តិចបន្តួចប៉ុណ្ណោះ។ ប្រហែល ៤.៥លាននាក់នៅតែស្ថិតក្នុងភាពក្រីក្រ ងាយនឹងជួបប្រទះភាពក្រីក្រវិញ នៅពេលប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងវិបត្តិដទៃទៀត។

វិបត្តិសកលដែលបង្ករដោយកូវីដ-១៩ ធ្វើឲ្យមានផលប៉ះពាល់ជាខ្លាំងដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ នៅពេលដែលកម្ពុជាប្រឈមជាមួយនឹងការផ្អាកផ្នែកខ្លះនៃការចូលក្នុងទីផ្សារអឺរ៉ុបក្រោមគំនិតផ្ដួចផ្ដើម EBA ។ ការផ្ទុះឡើងនៃជំងឹនេះបង្ករឲ្យមានការថយចុះយ៉ាងគំហកនៅក្នុងក្បាលម៉ាសុីនសំខាន់នៃកំណើនកម្ពុជាភាគច្រើននៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២០ រួមទាំងធ្វើឲ្យមានការទន់ខ្សោយសកម្មភាពទេសចរណ៍ និងសំណង់។ កំណើនត្រូវបានគេប៉ាន់ស្មានថាថយចុះយ៉ាងខ្លាំងដល់​២.៥%នៅឆ្នាំ២០២០ក្រោមស្ថានភាពទាបបំផុត។ ការផ្ទុះឡើងនៃកូវីដ-១៩ និងការងើបឡើងវិញយឺតៗនៅក្នុងសកម្មភាពសេដ្ឋកិច្ចសកល​ ជាមួយនឹងភាពវឹកវរនៃទីផ្សារហិរញ្ញវត្ថុដែលអូសបន្លាយរយៈពេលវែង ចោទជាហានិភ័យដល់ទស្សនវិស័យកំណើនរបស់កម្ពុជា។