អាហា ភេសជ្ជៈ និងថ្នាំជក់
មុនដើមទសវត្ស១៩៨០ ដំណើរការសកម្មភាពកសិឧស្សាហកម្ម ភាគច្រើនកិនស្រូវបានចាប់ផ្ដើមចូលក្នុងវិស័យសហការណ៍។ មុនពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០ ម្ចាស់នៃសហគ្រាសធនតូចជាច្រើនដែលផ្គត់ផ្គង់ទំនិញចាំបាច់ ដូចជា ទឹកត្រីបានលេចឡើងដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក។ សហគ្រានធនតូច និងមធ្យមរបស់រដ្ឋត្រូវបានលក់ ឬជួលឲ្យវិស័យឯកជនពីចុងឆ្នាំ១៩៨៩ ហើយនៅឆ្នាំ១៩៩១ រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីឯកជនភាវូបនីយកម្មពេញលេញមួយ។ ស្ថេរភាពមាក្រូសេដ្ឋកិច្ចទទួលបានជោគជ័យពេញលេញនៅចុងទសវត្សឆ្នាំ១៩៩០ ហើយហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងស្ថាប័ន្ធនានាត្រូវបានកសាងឡើងវិញ ដោយផ្ដល់នូវវេទិកាសំរាប់កំណើនសហគ្រានធនតូច និងមធ្យម។ យោងតាមក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលកម្ពុជា នៅឆ្នាំ២០០៥ ៨១%នៃសហគ្រាសធនតូច និងមធ្យមកម្ពុជាដែលជាឧស្សាហកម្មជាឧស្សហកម្មអាហា ភេសជ្ជ និងថ្នាំជក់។
Get the latest news from us on how to grow your business - delivered straight to your inbox. Because growing your business is our business.
About Us
Contact Us
Copyright 2019, Cambodia Investor Club.