How To Become A Member

សមាគមអ្នកវិនិយោគកម្ពុជា (ស៊ីអាយស៊ី) គឺជាវេទិកាវិនិយោគផ្តួចផ្តើមក្នុងស្រុកដំបូងគេ ដែលផ្តល់ដំណោះស្រាយហិរញ្ញប្បទានបែបកម្មសិទ្ធិ និងបំណុល ដល់សហគ្រាសធុនតូចនិងមធ្យម។ សម្រាប់សមាជិកភាព ស៊ីអាយស៊ី មិនមានការផ្តល់ជូនសម្រាប់សាធារណជនទេ។ ដើម្បីក្លាយជាសមាជិករបស់ស៊ីអាយស៊ី បេក្ខជនដែលចាប់អារម្មណ៍ត្រូវចូលរួមកម្មវិធី BIO Programនិង CAIN Program ដែលបង្កើតឡើងដោយ ស៊ីអាយស៊ី។ បន្ទាប់ពីបញ្ចប់វគ្គសិក្សា ៥-៦ ខែ អ្នកចូលរួមនឹងក្លាយមកជាសមាជិកពេញសិទ្ធិរបស់សមាគមអ្នកវិនិយោគកម្ពុជា។

កម្មវិធី BIO Programគឺជាកម្មវិធីពន្លឿនការអភិវឌ្ឍន៍អាជីវកម្មដែលមានរយៈពេល ៦ ខែ រួមមានការអភិវឌ្ឍន៍សមត្ថភាព ការធ្វើកោសល្យវិច័យអាជីវកម្ម ការប្រឹក្សាយោបល់ ការបោះជំរុំអាជីវកម្ម និងការធ្វើបទបង្ហាញអាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា។

កម្មវិធីCAIN Program គឺជា

 

 

ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍អាចធ្វើការបំពេញព័ត៌មានលម្អិតនៅក្នុងទម្រង់ពាក្យសុំតាមអនឡាញ របស់យើង ដែលមានដូចជាព័ត៌មានផ្ទាល់ខ្លួន ការសិក្សាអប់រំ និងការប្រាស្រ័យទាក់ទង។ ល។ បេក្ខជនអាចចំណាយពេលប្រហែល ៥ នាទីដើម្បីបំពេញពាក្យសុំ​នេះ។  បន្ទាប់ពីដាក់ពាក្យសុំរួចអ្នកនឹងទទួលបានអ៊ីម៉ែលបញ្ជាក់ភ្លាមៗ។

 

Submit

បន្ទាប់ពីបញ្ចប់ដំណើរការដាក់ពាក្យតាមអនឡាញ បេក្ខជនដែលបានដាក់ពាក្យនឹងត្រូវបាន​អញ្ជើញដើម្បីធ្វើការសម្ភាស។ នៅក្នុងបទសម្ភាសន៍យើងចង់ធ្វើការវាស់ស្ទង់អំពីសមត្ថភាព ចំណេះដឹង និងការរំពឹងទុករបស់បេក្ខជនពីកម្មវិធីរបស់យើង។

 

សម្រាប់បេក្ខជនដែលឆ្លងកាត់ការសម្ភាសជាប់ នឹងទទួលបានអ៊ីម៉ែលអញ្ជើញពីក្រុមការងារ ស៊ីអាយស៊ី ដើម្បីចុះហត្ថលេខាលើឯកសារច្បាប់មួយចំនួននិងធ្វើការទូទាត់ប្រាក់។ យើងមានជម្រើសទូទាត់ពីរសម្រាប់បេក្ខជន៖
– ការបង់ប្រាក់ពេញ
– ការបង់ប្រាក់ ពាក់កណ្តាលនិងពាក់កណ្តាល

 

BIO Program ជាកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្មដែលបង្កើតឡើងដោយសមាគមអ្នកវិនិយោគកម្ពុជា ក្នុងឆ្នាំ ២០១៨ ក្នុងគោលបំណងដើម្បីទាក់ទាញសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកឱ្យឈានដល់កម្រិតបន្ទាប់ តាមរយៈ​ការផ្ដល់ឱ្យសហគ្រិនទទួលបាននួវកម្មវិធីអភិវឌ្ឍន៍សមត្ថភាព ការប្រឹក្សាយោបល់អាជីវកម្មពីអ្នកជំនាញ និងឱកាសដើម្បីទទួលបានទុនវិនិយោគ។
អំពីកម្មវិធី
1. កម្មវិធី​អភិវឌ្ឍសមត្ថភាព
2. ការប្រឹក្សាយោបល់ផ្នែកធុរកិច្ចពី​អ្នកជំនាញ
3. ការធ្វើកោសល្យវិច័យអាជីកម្ម
4. ការបោះជំរុំអាជីវកម្មដើម្បីបង្កើនចំណេះដឹង & បទពិសោធន៍
5. ការធ្វើបទបង្ហាញអាជីវកម្ម ដើម្បីចាប់ទុនវិនិយោគ

CAIN Program គឺជាបណ្តាញអ្នកវិនិយោគដែលផ្តួចផ្តើមដោយសមាគមអ្នកវិនិយោគកម្ពុជា (ស៊ីអាយស៊ី) ក្នុងគោលបំណងជំរុញការអភិវឌ្ឍ
អំពីកម្មវិធី
1. សិក្ខាសាលាណែនាំ
2. ការវិនិយោគ លើបទបង្ហាញអាជីវកម្ម
3. វគ្គឆ្លុះបញ្ចាំង
4. សកម្មភាពរួមគ្នាជាមួយកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម
5. ការបោះជំរុំអ្នកវិនិយោគិន

 

Personal Information

For Partnership

  • +855 78 98 00 59